បេសកកម្ម របស់សិលាគ្លូប៊ល
ទស្សនៈវិស័យ
បេសកកម្ម
ការបកស្រាយ៖
ស្ថាប័នហិរញ្ញវត្ថុ
ជាក្រុមហ៊ុនផ្ដល់សេវាកំចី និង សេវាកម្មហិរញ្ញវត្ថុផ្សេងៗទៀតពេលខាងមុខ។
ស្ថាប័នហិរញ្ញវត្ថុ
សំដៅលើកេរឈ្មោះដោយសារ សេវាកម្មរហ័ស យល់ចិត្តអតិថិជន ផ្ដល់សេវាដែលសមស្របតាមតំរូវការ ដែលអតិថិជនងាយទទួលយក ងាយយល់ និងមានចំណាយអាចទទួលយកបានលើទីផ្សារ។
ប្រកបដោយវិជ្ជាជីវ
បុគ្គលិករួសរាយរាក់ទាក់ មានសមត្ថភាពក្នុងការពន្យល់ និងធ្វើប្រតិបត្តិការ ដោយសេវារហ័ស ទន់ភ្លន់ម៉ត់ចត់ និងមានការទទួលខុសត្រូវខ្ពស់។
ហិរញ្ញវត្ថុបំពេញបន្ថែម រយៈពេលខ្លី
សំដៅលើសេវាកម្មហិរញ្ញវត្ថុបំពេញបន្ថែមលើសេវារបស់ ធនាគារ មីក្រូហិរញ្ញវត្ថុ ដោយផ្ដល់ប្រាក់កំចីរយៈពេលខ្លី ជាពិសេសសំរាប់ទុនបង្វិលក្នុងមុខរបរ ឬសម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅបន្ទាន់ របស់ប្រជាពលរដ្ឋ។
ជូនដល់សហគ្រិន និងជូនដល់ក្រុមគ្រួសារ
គឺជាអតិថិជនគោលដៅរបស់យើង ទាំងសម្រាប់មុខរបរដែលជាសហគ្រិនខ្នាតតូចនិងមធ្យម ហើយនិង ក្រុមគ្រួសារសម្រាប់ដោះស្រាយក្នុងជីវភាពពេលជួបបញ្ហា។
ក្នុងគោលដៅ ឈ្នះ ឈ្នះ
គឹសំដៅលើ ទឹកចិត្តអតិថិជន ក្រុមហ៊ុន បុគ្គលិក សង្គមជាតិ មានការពេញចិត្តចំពោះទង្វើ របស់សិលាគ្លូប៊ល ដោយចាត់ទុកយើងជាក្រុមហ៊ុនសំខាន់ សម្រាប់ទាំងអស់គ្នា និង មិនមានវិប្បដិសារីទេ ក្រោយទទួលបានសេវាកម្ម និងមានមោទនភាពខ្ពស់ ក្នុងការបម្រើការងារនៅ សិលាគ្លូប៊ល។