ទស្សនៈវិស័យនិងបេសកកម្ម

ទស្សនៈ និង ចក្ខុវិស័យ ក្រុមហ៊ុនសិលាគ្លូប៊ល

បេសកកម្ម របស់សិលាគ្លូប៊ល

ទស្សនៈវិស័យ

“​ជា​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ ​ល្បីល្បាញ​ ​និង​ប្រកបដោយ​វិជ្ជាជីវៈ​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ ​ជូន​ដល់​អតិថិជន​គោលដៅ​ដើម្បី​មាន​ភាព​លំនឹង​ក្នុង​មុខរបរ​ ​ឬ​ក្នុង​ជីវភាពរស់នៅ​​​ដោយ​រក្សា​បាន​នូវ​និរន្ដ​ភាព​ហិរញ្ញវត្ថុ​ ​និង​ ​ភាព​ ​ឈ្នះ​ ​ឈ្នះ​ទៅ​គ្រប់​ភាគី​ពាក់ព័ន្ធ​​សម្រាប់​រយៈពេល​យូរអង្វែង”។

បេសកកម្ម

“​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​បំពេញ​បន្ថែម​ ​ច្រើន​ប្រភេទ​ ​មាន​រយៈពេល​ខ្លី​ ​រហ័ស​ ​និង​ ​សមស្រប​ ​ជូន​ដល់​សហគ្រិន​ខ្នាត​តូច​ ​និង​ ​មធ្យម​សម្រាប់​លំនឹង​ក្នុង​មុខរបរ​ ​និង​ ​ជូន​ដល់​ក្រុម​គ្រួសារ​ ​សម្រាប់​លំនឹង​ក្នុង​ការរស់នៅ” ។

ការបកស្រាយ៖

ស្ថាប័នហិរញ្ញវត្ថុ

ជាក្រុមហ៊ុនផ្ដល់សេវាកំចី និង សេវាកម្ម​ហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត​​​ពេល​ខាងមុខ។

ស្ថាប័នហិរញ្ញវត្ថុ

​សំដៅ​លើ​កេរ​ឈ្មោះ​ដោយសារ​ ​សេវាកម្ម​រហ័ស​ ​យល់ចិត្ត​អតិថិជន​ ​ផ្ដល់​សេវា​ដែល​សម​ស្របតាម​តំរូវ​ការ​ ​ដែល​អតិថិជន​ងាយ​ទទួលយក​ ​ងាយ​យល់​ ​និង​មាន​ចំណាយ​អាច​ទទួលយក​បាន​លើ​ទី​ផ្សារ​។

ប្រកបដោយវិជ្ជាជីវ

​បុគ្គលិក​រួសរាយ​រាក់ទាក់​ ​មាន​សមត្ថភាព​ក្នុង​ការ​ពន្យល់​ ​និង​ធ្វើ​ប្រតិបត្តិការ​ ​ដោយ​សេវា​រហ័ស​ ​ទន់ភ្លន់​ម៉ត់ចត់​ ​និង​មាន​ការទទួលខុសត្រូវ​ខ្ពស់។

ហិរញ្ញវត្ថុបំពេញបន្ថែម រយៈពេលខ្លី

សំដៅលើសេវាកម្មហិរញ្ញវត្ថុបំពេញបន្ថែមលើសេវារបស់ ធនាគារ មីក្រូហិរញ្ញវត្ថុ ដោយផ្ដល់ប្រាក់កំចីរយៈពេលខ្លី ជាពិសេសសំរាប់ទុនបង្វិលក្នុងមុខរបរ ឬសម្រាប់ដោះស្រាយក្នុងជីវភាពរស់នៅបន្ទាន់ របស់ប្រជាពលរដ្ឋ។

ជូនដល់សហគ្រិន និងជូនដល់ក្រុមគ្រួសារ

​គឺជា​អតិថិជន​គោលដៅ​របស់យើង​ ​ទាំង​សម្រាប់​មុខរបរ​ដែល​ជា​សហគ្រិន​ខ្នាត​តូច​និង​មធ្យម​ ​ហើយនិង​ ​ក្រុម​គ្រួសារ​សម្រាប់​ដោះស្រាយ​ក្នុង​ជីវភាព​ពេល​ជួប​បញ្ហា។

ក្នុងគោលដៅ ឈ្នះ ឈ្នះ

​គឹ​សំដៅ​លើ​ ​ទឹកចិត្ត​អតិថិជន​ ​ក្រុមហ៊ុន​ ​បុគ្គលិក​ ​សង្គមជាតិ​ ​មានការ​ពេញចិត្ត​ចំពោះ​ទង្វើ​ ​របស់​សិលា​គ្លូប៊​ល​ ​ដោយ​ចាត់​ទុក​យើង​ជា​ក្រុមហ៊ុន​សំខាន់​ ​សម្រាប់​ទាំងអស់គ្នា​ ​និង​ ​មិន​មាន​វិប្បដិសារី​ទេ​ ​ក្រោយ​ទទួល​បាន​សេវាកម្ម​ ​និង​មាន​មោទនភាព​ខ្ពស់​ ​ក្នុង​ការ​បម្រើ​ការងារ​នៅ​ ​សិលា​គ្លូប៊​ល។