ប្រវត្តសង្ខេបអំពីសិលាគ្លូប៊ល
សិលាគ្លូប៊ល ឯ.ក បានបង្កើតឡើង ដោយអ្នកវិនិយោគ ទុនក្នុងស្រុកចំនួន០៥ (ប្រាំរូប) និង បានចុះឈ្មោះត្រឹមត្រូវក្នុងបញ្ជីរបស់ក្រសួងពាណិជ្ជកម្មក្រោម អត្តលេខMOC-45131686 ចុះថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ២០២០ ជាក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ សិលាគ្លូប៊ល ឯ.ក ជាក្រុមហ៊ុនផ្តល់សេវា បញ្ចាំ និង ប្រាតិភោគដោយអនុប្បទាន ដោយផ្តោតចំពោះអតិថិជនជាអាជីវករថ្នាក់កណ្តាល មធ្យម និង តូច អ្នកធ្វើការទាំងក្រុមហ៊ុនឯកជន និង មន្រ្តីរាជការ ព្រមទាំង ប្រជាកសិករ ដោយមានស្នាក់ការកណ្តាលស្ថិតក្នុងទីតាំង ផ្ទះលេខ ៤៨០ ផ្លូវលេខ ២៧១ ភូមិ ចំរើនផល៤ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។